“ ក្អមមួយ " ពេញ  " ដោយចាប់ផ្តើមស្រក់មួយដំណក់នៃទឹក "

ព្រះពុទ្ធដីកា

ការជំនួយ 

មនុស្សគ្រប់គ្នាត្រូវការគ្នាជួយគ្នា ។ការផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភធនធាននានាបន្ថែមអាចជួយលើកកម្ពស់វប្បធម៌ និងសមាជិករបស់គេបាន ។ 

មូលនិធិព្រះពុទ្ធសាសនាខ្មែរផ្តល់ជំនួយជារៀងរាល់ឆ្នាំដើម្បីអភិវឌ្ឍ និងពង្រឹង ជីវភាពរបស់ប្រជាជនខ្មែរ ។ អាទិភាពនៃជំនួយគឺផ្តល់ជូនដល់បុគ្គលនិងអង្គការនានាដែលលើកកម្ពស់ផ្នែកវិស័យសីល្បៈ និងវប្បធម៌ខ្មែរ ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អាជីវកម្មសហគមន៍ឱ្យរស់រវើក  ឬដើម្បីចូលរៀនមហាវិទ្យាល័យនានា ។ 

ពាក្យ ឬបែបបទស្នើសុំសម្រាប់ ឆ្នាំ ២០២១ - ២០២២ចាំទទួលពេញមួយឆ្នាំ ។ 

អ្នកដែលដាក់ពាក្យសុំត្រូវតែមានដើមកំណើតជាជនជាតិខ្មែរ (កំពុងរស់នៅ កម្ពុជាក្រោម កម្ពុជា និង សហរដ្ឋអាមេរិក) ។  


សិល្បៈនិងវប្បធម៌

សហគមន៍ខ្មែរមានមោទនៈភាពណាស់ ចំពោះសិល្បៈវប្បធម៌ដ៌សម្បូរបែបរបស់ខ្លួន ហើយវាក៏ជាមូលឋានគ្រឹះមួយ ដែលពួកយើងខិតខំពង្រឹង និងពង្រីក ថែរក្សានូវវប្បធម៌ និងសិល្បៈទាំងនេះដើម្បីមនុស្សជំនាន់ក្រោយ ៗ ទៀត ។ យើងគាំទ្រ បណ្តាបុគ្គល និងអង្គការដែលកំពុងអនុវត្តន៍គម្រោងនានា ដែលកំពុងអភិរក្ស ការពារ ថែរក្សា វត្តអារាម ព្រះវិហារ ឬក៏បង្រៀនប្រជាជនខ្មែររបស់យើង អោយបានស្គាល់ដឹងអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួន ។ជំនួយទាំងឡាយត្រូវបានបែងចែកទៅតាមផ្នែកលើទំហំនិងវិសាលភាពនៃគម្រោង ។


វត្តអារាម 

វត្តអារាមគឺជាសរសរស្តម្ភ និង ជាមូលដ្ឋានគ្រឺះវប្បធម៌នៃសហគមន៍ខ្មែរ និងជាទីកន្លែង ស្ងប់ស្ងាត់ សន្តិភាព ដែលយើងអាចជួបផ្តុំគ្នាហើយធ្វើពិធីសូធ្យធម៌ និងធ្វើសក្ការៈបូជាផ្សេងៗ ។ យើងនឹងផ្តល់ជំនួយប្រាក់រហូតដល់ $១៥.០០០ដុល្លារ ក្នុងការជួសជុលកសាងនៃសកម្មភាពរបស់វត្ត ។