សាស្រ្តាស្លឹករឹត

មូលនិធិពុទ្ធសាសនាខ្មែរ ពិតជាមានមោទនៈភាព សូមជូនដំណឹងថា យើងបានផ្តល់ជំនួយ១លានដុល្លារដល់អង្គការ Buddhist Digital Resource Center (BDRC) សម្រាប់ជាប្រភពចំណាយក្នុងការអភិរ័ក្សនិងស្តារឡើងវិញនូវសាស្រ្តាសឹករឹតជាង១,៥លានសន្លឹក ដែលជាបណ្តុំឯកសារស្លឹករឹតដ៏ធំបំផុតនៅកម្ពុជា និងសាស្ត្រាស្លឹករឹតរបស់ព្រះពុទ្ធសាសនាលើពិភពលោក ។  

សាស្រ្តាស្លឹករឹតគឺឆ្លុះបញ្ជាំងនូវវប្បធម៌និងស្មារតីររវើកដែលមាននៅក្នុងសង្គមកម្ពុជាសម័យនោះ ។ មុនពេលប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ។ តាមប្រពៃណីខ្មែរ និងអាស៊ីអាគ្នេយ៍ បណ្តាឯកសារព្រះពុទ្ធសាសនាខ្មែរបានចារិកលើសាស្រ្តាទាំងអស់ តែវាងាយនឹងត្រូវសត្វល្អិតកាត់និងងាយភ្លើងឆេះ ។ 

គម្រោង​នេះ​មាន​គោលបំណង​ថែរក្សា​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​ប្រជាជន​កម្ពុជា និងព្រះពុទ្ធសាសនាខ្មែរ​សម្រាប់អោយ​កូនចៅ​ជំនាន់​ក្រោយបានដឹង ​។ ការធ្វើជាឌីជីថលនៃសាត្រាស្លឹករឹតនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៩ ដោយការផ្តល់ជំនួយដំបូងរបស់មូលនិធិពុទ្ធសាសនាខ្មែរដល់ BDRC  ។

រូបភាពនៃសាស្រ្តាស្លឹករឹតខ្មែរត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមអ៊ីនធឺណិតតាមរយៈគេហទំព័រចម្បងរបស់ BDRCនិងជាចំណុចបង្ហាញអោយអ្នកប្រើប្រាស់ងាយមើលបាន នឹងបន្តផ្សព្វផ្សាយសម្រាប់សហគមន៍ខ្មែរ http://khmer-manuscripts.bdrc.io

(កំពុងដំណើរការ) ។  ប្រព័ន្ធឌីជីថលថ្មីនិងឥតគិតថ្លៃ បានរក្សានូវឯកសារ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃសង្គកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មាននៅទីនេះ! Link