“ រាល់ពេលព្រឹក យើងបានកើតមកម្ដងទៀត តើកិច្ចការអ្វីសំខាន់ជាងគេដែលយើងត្រូវធ្វើនៅថ្ងៃនេះ “ ។

ព្រះពុទ្ធដីកា

អំពីយើងខ្ញុំ

មូលនិធិព្រះពុទ្ធសាសនាខែ្មរគឺជាអង្គការមួយមិនស្វែងរកប្រាក់ចំណេញដោយធ្វើការដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាជនខ្មែរនិងដើម្បីអភិរក្សថែរក្សានូវទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន ។


យើងបម្រើសង្គមខ្មែរ  

សង្គមខ្មែរបានស្គាល់និងបានហែលឆ្លងកាត់នូវការទុក្ខលំបាកយ៉ាងច្រើនក្នុងដំណើរប្រវត្តិសាស្រ្តរបស់ខ្លួន។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានរត់គេចភៀសខ្លួនចោលផ្ទះសម្បែងភូមិស្រុក ដោយសារប្រទេសហែកហ៊ួរដោយសារសង្រ្គាម ហើយមកសុំសិទ្ធិជ្រកកោនរស់នៅសហរដ្ឋអាមេរិក ក្នុងបំណងសុំតែ សេចក្តីសុខ និងសុវត្ថិភាពតែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយរស់សូម្បីនៅសហរដ្ឋអាមេរិក ពួកយើងប្រឈរមុខជាមួយនឹងការលំបាកជាច្រើននិងភាពមិនមានភាពស្មើគ្នា រួមមាន៖ ភាពក្រីក្រមានកម្រិតខ្ពស់  អាត្រារៀនចប់វិទ្យាល័យមានកម្រិតទាបបំផុត និងបញ្ហាសុខភាពក៏ទន់ខ្សោយណាស់ដែរ បើប្រៀបធៀបនឹងជនជាតិអាមេរិក ដើមកំណើតអាស៊ីផ្សេងៗទៀត និងបើធៀបនឹងប្រជាជនរបស់អាមេរិកទូទៅ ។ 

ប៉ុន្តែប្រជាជនខ្មែររបស់យើងក៏បានបង្ហាញក្នុងប្រវត្តិសាស្រ្តឱ្យឃើញថា យើងជាជាតិសាសន៍មួយមានភាពរឹងមាំ នៅពេលប្រឈរមុខនឹងភាពលំបាក បំណងប្រាថ្នារបស់យើង គឺដើម្បីជោគជ័យ និងឈរជើងរបស់យើងឱ្យមាំ មិនថាយើងកំពុងរស់នៅទីណានោះទេ គឺពួកយើងមិនរាថយដែរ ។ ព្រះពុទ្ធបានបង្រៀនថា“ទោះបីអតីតកាលលំបាកយ៉ាងណាវាមិនមែនជាបញ្ហា សំខាន់យើងចេះចាប់ផ្តើមសារជាថ្មី” នេះបញ្ជាក់ពីស្មាតីនិងការតាំងចិត្តរបស់យើង ។


ជីវប្រវត្តិរបស់ អ្នកស្រី Lyna

មូលនិធិព្រះពុទ្ធសាសនាខ្មែរ ជាអង្គការមួយមិនស្វែងរកប្រាក់ចំណេញ ដែលផ្តោតទៅលើសកម្មភាពនិងជីវភាពរបស់ប្រជាជនខ្មែរព្រមទាំងអភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់​ និងប្រពៃណីដ៏សំបូរបែបរបស់ពួកគេ។

មូលនិធិព្រះពុទ្ធសាសនាខ្មែរត្រូវបានបង្កើតឡើងដោយអ្នកស្រីLyna Lamដែលអ្នកស្រីបានភៀសខ្លួនមកតំបន់ Bay Area ក្នុងនាមជាជនភៀសខ្លួនបន្ទាប់ពីកើតមានសង្គ្រាមវៀតណាមនិងរបបប្រល័យពូជសាសន៍នៅកម្ពុជា។

  

Lyna និងគ្រួសាររបស់នាងមានសមាជិក ៧ នាក់គឺជាជនជាតិខ្មែរនៅកម្ពុជាក្រោម បានភៀសខ្លួនពីប្រទេសវៀតណាម(កម្ពុជាក្រោម) មកប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៩ នៅពេលដែលអ្នកស្រីទើបតែអាយុ ៩ ឆ្នាំប៉ុណ្ណោះ នៅខាងចុងនៃការដួលរលំរបបខ្មែរក្រហម។

ពួកគាត់បានចំណាយពេលអស់ជិត ៤ ឆ្នាំដើម្បីមកដល់សហរដ្ឋអាមេរិក គឺរួមទាំងពេលវេលាដែលរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃនិងប្រទេសហ្វីលីពីន ។ “ ការរស់នៅក្នុងភាពខ្វះបាយទឹក និងបរិយាកាសដ៏ចង្អៀតគ្មានសុវត្ថិភាព វាជាការរស់នៅដ៏សែនលំបាកណាស់ ប៉ុន្តែយើងខ្ញុំដឹងថាយើងខ្ញុំជាអ្នកមានសំណាងជាងគេ”  អ្នកស្រី Lyna បានមានប្រសាសន៍ទាក់ទងនឹងការធ្វើដំណើរ។

នៅពេលដែលអ្នកស្រីនិងក្រុមគ្រួសាររបស់អ្នកស្រីបានមកដល់សហរដ្ឋអាមេរិក មើលឃើញថាស្ថានភាពបានប្រសើរឡើងហើយ  អ្នកស្រីមានអារម្មណ៍ថាមានសុវត្ថិភាពនិងមានអាហារគ្រប់គ្រាន់ ប៉ុន្តែវាមិនងាយនឹងគេចឱ្យផុតពីភាពក្រីក្រដោយខ្លួនឯងបាន ដោយហេតុតែពួកគាត់បានផ្លាស់ទៅរស់ក្នុងសង្គមថ្មីមួយដោយគ្មានប្រាក់ចំណូល និងមិនចេះនិយាយភាសាគេ។

ពីដំបូងពួកយើងបានរស់នៅផ្ទះរដ្ឋមួយនៅទីក្រុង Pittsburg រដ្ឋ California ជាទីកន្លែងដែលមានបរិយាកាសចង្អៀតសតានតឹង ពួកគេបានប្រឈមនឹងភាពខ្វះខាតម្តងហើយម្តងទៀត ព្រមទាំងមានអនាគតមិនប្រាកដប្រជាផងដែរ។ ប៉ុន្តែបន្ទាប់មកពួកយើងបានជួបនឹងជនសប្បុរស ផ្តល់ឥត្ថិភាពដល់ពួកយើងនឹងផ្លាស់ប្តូរអ្វីៗទាំងអស់។ នៅពេលដែលអ្នកស្រីមានអាយុ ១៦ឆ្នាំ មានស្ត្រីម្នាក់ធ្វើការងារខាងគ្រប់គ្រងផ្ទះរដ្ឋ ដែលអ្នកស្រីរស់នៅបានផ្តល់ឱ្យអ្នកស្រីនូវប័ណ្ណទី៨ ដែលផ្តល់ជូនប្រាក់ឧបត្ថម្ភជួលផ្ទះ។ ពេលនេះហើយបានផ្លាស់ប្តូរជីវិតរបស់ពួកយើង ដោយផ្តល់ឱ្យពួកយើងមានឱកាសដំបូងដើម្បីចេញរួចផុតពីភាពក្រីក្រ។ បរិស្ថានថ្មី បានអនុញ្ញាតឱ្យឪពុករបស់អ្នកស្រី ដែលជាមនុស្សមានដុងមាននិស្ស័យជាសហគ្រិនភាព ក៏បានចាប់ផ្តើមបើកអាជីវកម្មថែសួនច្បារដោយមានសមាជិកគ្រួសារទាំងមូលជួយការងារនេះ

ជាច្រើនឆ្នាំក្រោយមក ការខិតខំប្រឹងប្រែងធ្វើការរបស់អ្នកស្រី Lyna បានទទួលផលដោយបានទទួលតំណែងបណ្តោះអាសន្ននៅឯ PeopleSoft ដែលជាក្រុមហ៊ុន software នៃតំបន់ Bay Area។ ថៅកែបានទទួលស្គាល់ភាពឧស្សាហ៍ព្យាយាមនិងការខិតខំរបស់អ្នកស្រីហើយបានផ្តល់ជូនការងារពេញម៉ោងដល់អ្នកស្រីដោយរួមទាំងផ្តល់នូវកម្មពិធីបណ្តុះបណ្តាលដ៏មានតម្លៃបំផុតដល់អ្នកស្រីផងដែរ ទោះបីជាអ្នកស្រីរស់អាស្រ័យលើប្រាក់ខែដោយ អ្នកស្រីអាចទូទាត់បានទាំងថ្លៃជួលផ្ទះនិងថ្លៃទិញផ្ទះបង់រំលស់ ឪពុកម្តាយរបស់នាងបាន ។

ដោយមើលឃើញថា វាមិនមានអនាគតមួយល្អប្រសើរក្នុងការធ្វើការងារឱ្យគេ អ្នកស្រី Lyna បានសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួនដែលអ្នកស្រីតែងមានក្តីសុបិន្តពីយូរណាស់ហើយក្នុងជីវិត។ អ្នកស្រីចាប់ផ្តើមនិយាយជាមួយម្ចាស់ហាងកាហ្វេមួយដែលអ្នកស្រីតែងតែចូលទៅពិសារកាហ្វេជាញឹកញាប់ Oakland, អ្នកស្រីសុំធ្វើការដោយមិនយកប្រាក់ខែ ហើយជាថ្នូរមកវិញ សុំឱ្យម្ចាស់ហាងបានជួយនាងរៀនពីរបៀបធ្វើពាណិជ្ជកម្ម ទីបំផុតនាងបើកភោជនីយដ្ឋានផ្ទាល់ខ្លួនរបស់នាង ដែលនៅទីបំផុតនាងបានលក់។

អ្នកស្រី Lyna ជឿជាក់លើឱវាទទាំង ១០ ចំណុច របស់ព្រះសម្មាសម្ពុទ្ធ ដែលជាក្បួននៃការជោគជ័យ និងបដិបត្តិយ៉ាងត្រឹមត្រូវ ។ អ្នកស្រីផ្តោតទៅលើខទី ៤ និង ៥ “ សេចក្តីខិតខំព្យាយាមនិងរក្សាសុទិដ្ឋិនិយម ក្នុងជីវិតប្រចាំថ្ងៃ”  ជាគន្លឹះដើម្បីនាងនិងក្រុមគ្រួសារទទួលបានជោគជ័យ។ ថ្ងៃនេះជោគវាសនារបស់អ្នកស្រីបានកែប្រែហើយ អ្នកស្រីនិងប្តីរបស់នាងគឺ Chris Larsen លទ្ធភាពផ្តល់(សង)ត្រឡប់ទៅដល់សហគមន៍ដែលពួកគេធ្លាប់រស់នៅនិងធ្វើការងារ។ បច្ចុប្បន្ននេះអ្នកស្រី Lyna ផ្តោតសំខាន់ទៅលើការគាំទ្រដល់ប្រជាជនខ្មែរទាំងនៅទីនេះ(អាមេរិក)និងនៅក្នុងប្រទេសកម្ពុជា និងកម្ពុជាក្រោម (ប្រទេសវៀតណាម)។ អ្នកស្រី Lyna បច្ចុប្បន្ន កំពុង

ចាប់ផ្តើមដំណើរការសាងសង់វត្តខ្មែរ ដែលជាគ្រឹះនៃវប្បធម៌ខ្មែរនៅទីក្រុង San Jose រដ្ឋ California។ នាងក៏ជាអ្នកឧបត្ថម្ភ នៃរង្វាន់ Larsen Lam ICONIQ Impact Award ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដំណោះស្រាយនូវវិបត្តិនៃជនភៀសខ្លួនលើពិភពលោក ។ អ្នកស្រីក៏បានផ្តល់ហិរញ្ញវត្ថុធ្វើកាតាឡុក(Catalogue)និងប្រព័ន្ធ​Digital នៃស្រ្តាខ្មែរ​ដែលវាមានសារសំខាន់ក្នុងការថែរក្សាវប្បធម៌ឱ្យបានស្ថិតស្ថេរគង់វង្សទៅមុខទៀ ឥឡូវនេះរក្សាទុកបានសម្រេចជោគជ័យជាង ៧០០,០០០ ឯកសារ ហើយ ។ ឯកសារទាំងនេះមានសារៈសំខាន់ណាស់ក្នុងការថែរក្សារវប្បធម៌ខ្មែរ។

អ្នកស្រី Lynaនិង ស្វាមីរបស់នាងបានបរិចាគអំណោយ ២៥ លានដុល្លាដល់មហាវិទ្យាល័យពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ San Francisco​ State University ( ដែលពេលបច្ចុប្បន្ននេះ ជាមហាវិទ្យាល័យពាណិជ្ជកម្មត្រកូល Lam  ដែល មាននិស្សិត ៣៧% ដំបូងគេ គឺមកពីគ្រួសារត្រកូល Lam។

Lyna បានបង្កើតមូលនិធិពុទ្ធសាសនាខ្មែរនេះឡើងពីព្រោះនាងបានឃើញដោយផ្ទាល់ថាការផ្តល់គាំទ្រ, ការផ្តល់ការប្រឹក្សាឱ្យយោបល់ការបង្ហាត់បង្ហាញ, និងការផ្តល់ហិរញ្ញវត្ថុជាទុនដំបូងក្នុងចំនួនតិចតួចក៏អាចធ្វើឱ្យមានការផ្លាស់ប្តូរជីវិតខ្លាំងក្លាពីការទុក្ខលំបាក និងក្រីក្របានដែរតាមរយៈការផ្តល់អំណាចថាមពល និងវិភាគទានបែបហ្នឹង ។ ប្រជាជនខ្មែរមានចិត្តល្អស្លូតត្រង់, គួរឱ្យគោរព, មានសុទិដ្ឋិនិយម ដូចដែលប្រវត្តិសាស្រ្តបានបង្ហាញយ៉ាងច្បាស់អ៊ីចឹង។ អ្នកស្រីLynaដឹងថាដោយគ្រាន់តែជួយបន្តិចបន្តួច ប្រជាជនខ្មែរនឹងលូតលាស់ មិនថាពួកគេរស់នៅទីកន្លែងណាក៏ដោយ ៕